ភ្នំពេញ ៖ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី សម្តែងការសោកស្តាយចំពោះ ការចោទប្រកាន់គ្មានមូលដ្ឋានលើការផ្សព្វផ្សាយគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមផ្ទាំងប៉ាណូនៅតំបន់ Time Square នាទីក្រុងញូវយ៉ក

យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ ខុទ្ទកាល័យ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងអំឡុងពេល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញចូលរួមក្នុង កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយតាមបដាគាំទ្រ សម្ដេចធិបតី នៅតំបន់ Time Square ថា «ជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។

ក្រុមអ្នកនាំពាក្យរបស់ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និង គ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ»។ 

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្ដេចធិបតី តាមរយៈបដាខាងលើ ក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រី បានធ្វើការបញ្ជាក់ជូនសាធារណជនទាំងអស់ដូចខាងក្រោម៖

១-ការរៀបចំបដាផ្សព្វផ្សាយខាងលើពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។

២-ការរៀបចំបដាផ្សព្វផ្សាយខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្រ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះ សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីន ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុង"កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជា ជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ