ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារទី ១៩ ខែធ្នូ នេះ ថាមនុស្សយ៉ាងហោចណាស់១១១ នាក់បានស្លាប់នៅពេលរញ្ជួយដីបានផ្ដួលរលំអគារជាច្រើននៅភាគពាយព្យរបស់ប្រទេសចិន ខណៈក្រុមអ្នកជួយសង្គ្រោះបានប្រជែងពេលវេលា ចាប់ផ្តើមជីកកកាយកម្ទេចថ្មបែកបាក់។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយដោយដកស្រង់ពីទីស្នាក់ការកណ្តាលសម្រាប់ការសង្គ្រោះគ្រោះរញ្ជួយដីរបស់ខេត្តនេះ ថា មនុស្សប្រហែល ១០០ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងខេត្ត Gansu បន្ទាប់ពីមានការរញ្ជួយដ៏ខ្លាំងក្លា និងកម្រិតរញ្ជួយរាក់។

យោងតាមទូរទស្សន៍ CCTV មនុស្ស ១១ នាក់ផ្សេងទៀតបានស្លាប់ និង១០០ នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុង Haidong នៃខេត្តជិតខាង Qinghai។  ទីភ្នាក់ងារព័ត៌មានរដ្ឋXinhua បាននិយាយថា គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងលំនៅឋានដួលរលំ ហើយបានបញ្ជូនមនុស្ស ដែលរត់ចូលទៅកាន់តាមដងផ្លូវនានា ដើម្បីសុវត្ថិភាព។  

ការងារជួយសង្គ្រោះកំពុងដំណើរការនៅព្រឹកថ្ងៃអង្គារនេះ ដោយលោកប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការងារស្វែងរក និងសង្គ្រោះ ក៏ដូចជាធានាសុវត្ថិភាពរបស់អ្នករស់រានមានជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ