ម៉ូតូចំនួន ១៥គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បន្ទាប់ពីជិះបញ្ច្រាសទិស លើកំណាត់ផ្លូវ២១៧
4 ម៉ោង មុន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរ បានធ្វើការឃាត់ម៉ូតូចំនួន ១៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ បន្ទាប់ពីជិះបញ្ច្រាសទិស នៅលើកំណាត់ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១។
នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វើការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលើកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ។ ជាលទ្ធផល ឃាត់បានមធ្យោបាយបញ្ច្រាស ៖ ម៉ូតូ ចំនួន ១៥គ្រឿង យកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ៕