ភ្នំពេញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា «CDC» សម្រេចអនុម័តផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនចំនួន ៦ វិនិយោគបង្កើតរោងចក្រ នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដោយចំណាយទុនវិនិយោគប្រមាណជាង ១២៨,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧២៧ កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញថា គម្រោងបង្កើតរោងចក្រទាំង ៦ រួមមាន៖ ១- គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន “DONGFANG JUNMA CEMENT CO., LTD” ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ប្រើទុនវិនិយោគប្រមាណ ៩៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៩ កន្លែង។២- គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី របស់ក្រុមហ៊ុន “TWPC INVESTMENT (CAMBODIA) CO., LTD” ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប្រើទុនវិនិយោគប្រមាណ ១០,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៩ កន្លែង។


៣- គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ របស់ក្រុមហ៊ុន “WICKIMED (CAMBODIA) SUPPLY CO., LTD” ស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨ កន្លែង។៤- គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ របស់ក្រុមហ៊ុន “CMB & CHN CO., LTD” ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០ កន្លែង។


៥- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន “ELITE ENTERPRISE (CAMBODIA) CO., LTD” ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៧២៣ កន្លែង។៦-គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទ របស់ក្រុមហ៊ុន “L T K J (CAMBODIA) CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៨៨ កន្លែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ