ចិន ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃពុធនេះថា នាវាយោធាចិនមួយក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង Shandong បានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងគ្រាដែលភាពតានតឹងកំពុងកើនឡើងជាមួយទីក្រុងប៉េកាំង។ 


បើយោងតាមការចេញផ្សាយដោយសារព័ត៌មានCNN បានឱ្យដឹងថា ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវាផ្ទុកយន្តហោះចម្បាំង Shandong ដែលត្រូវបានចិនចាប់ផ្តើមប្រើប្រាស់កាលពីឆ្នាំ២០១៩ បានធ្វើដំណើរក្នុងទិសដៅឆ្ពោះទៅភាគខាងត្បូង កាត់តាមតំបន់ភាគខាងលិចនៃច្រកសមុទ្រតៃវ៉ាន់ខ្លួនបានចល័តកងកម្លាំងពាក់ព័ន្ធ ឱ្យឃ្លាំមើលសកម្មភាពរបស់ក្រុមនាវាយោធាចិនទាំងនោះ។

កាលពីខែមេសា ឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំងខាងលើ បានចូលរួមក្នុងការធ្វើសមយុទ្ធយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ផងដែរ ដោយវាបានធ្វើប្រតិបត្តិការ នៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ