ផ្ទុះឆេះកប៉ាល់ដឹកប្រេងនៅខេត្ត Samut Songkhram ប្រទេសថៃបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងច្រើននាក់រងរបួស
ថៃ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីកើតមានហេតុការណ៍ផ្ទុះនៅលើកប៉ាល់ដឹកប្រេងមួយគ្រឿង ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអង្គារ នៅឯខេត្ត Samut Songkhramភាគនិរតីនៃរាជធានីបាងកក ប្រទេសថៃឡង់ដ៍ ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
អាជ្ញាធរថៃបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់ និងកំពុងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះអ្នករងរបួស ១០នាក់ផ្សេងទៀតនៅក្នុងចំណោមអ្នកទាំង១៦នាក់ស្ថិតនៅលើកប៉ាល់ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន ។ ក្រុមមន្ត្រីបានបន្ថែមថា មិនទាន់មានការបញ្ជាក់ណាមួយពីប្រភពដើមនៃហេតុការណ៍ផ្ទុះនេះនៅឡើយទេ ។
យោងតាមការិយាល័យកាត់បន្ថយ និងបង្ការគ្រោះមហន្តរាយ បានឱ្យដឹងថា ជនរងគ្រោះភាគច្រើនជាជាងផ្សាដែកមកពីប្រទេសមីយ៉ាន់ម៉ា ដែលកំពុងធ្វើការជួសជុលកប៉ាល់នៅមុនកើតមានហេតុការណ៍ផ្ទុះនេះឡើង៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង