ម៉ិកស៊ិក៖ អាជ្ញាធរម៉ិកស៊ិក បញ្ជាក់កាលពីថ្ងៃអាទិត្យទី ១​ ខែមករាឆ្នាំ ២០២៣ថា មនុស្សយ៉ាងតិច ១៤ នាក់បាន​ស្លាប់នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធនៅពន្ធនាគារក្នុងទីក្រុង Juarez ភាគខា​ងជើងប្រទេសម៉ិកស៊ិក ហើយមនុស្សពីរនាក់ទៀតបានស្លាប់បន្ទាប់ពីការវា​យប្រហារនៅកន្លែងផ្សេ​ងទៀ​តនៅក្នុងទីក្រុង។

 

រដ្ឋអាជ្ញារដ្ឋ Chihuahua បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោម​​អ្នកស្លាប់​ក្នុ​ងការ​វាយ​​ប្រហារនៅក្នុងពន្ធនាគារ មានបុគ្គលិកសន្តិសុខ ១០ នាក់ និងអ្នកទោស ៤ នាក់ ខណៈ ១៣​ នាក់​ផ្សេ​ងទៀតបានរងរបួស ហើយយ៉ាងហោចណាស់មនុស្ស ២៤ នាក់បានរត់គេចខ្លួន យ៉ាងណាមិញ រដ្ឋ​អាជ្ញា​មិន​បាន​ប​ញ្ជាក់​ថា​​តើ​ឧប្បត្តិហេតុ​ទាំង​បី​នោះ​មាន​ទំនាក់​ទំនង​ឬ​យ៉ាង​ណា​ទេ។

 ព្រះរាជអាជ្ញាបានបញ្ជាក់ថា ការស៊ើបអង្កេតដំបូងបានរកឃើញថា អ្នកវាយប្រហារបានមកដល់ម៉ោ​ងប្រ​ហែល ៧ ព្រឹកនៅឯពន្ធនាគារដោយប្រើប្រាស់រថពាសដែកហើយបានបាញ់ប្រហារ។ បន្ថែមពីនោះ អាជ្ញាធរបានរាយការណ៍ពីការវាយប្រហារនៅក្បែរនោះប្រឆាំងនឹងប៉ូលីសក្រុង បន្ទាប់ពីប្រតិបត្តិការ​ដេញ​​តាម​ចាប់​បាន​បុរស​៤​នាក់ និង​រឹប​អូស​បាន​រថយន្ត​ដឹក​ទំនិញ ។ ចំណែកឯនៅ​កន្លែងផ្សេង​គ្នា​នៃ​ទីក្រុង អ្នក​បើក​បរ​ពីរ​នាក់​ទៀត​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​ បន្ទាប់ពីមាន​ការ​វាយប្រហារ​៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ