ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ប្រចាំការ-អនុរដ្ឋលេខាធិការ-រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៤០០នាក់។

សូមបញ្ជាក់ថា ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ ក្រោយបញ្ចប់ពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន នូវអគារទីស្តីការថ្មីក្រសួងមហាផ្ទៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ