សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វត្តភូម៉ានហ្វា ស្រដៀងប្រាសាទអង្គរទុកលទ្ធភាពឲ្យក្រសួងវប្បធម៌ កម្ពុជា និងក្រសួងវប្បធម៌ថៃ ធ្វើការជាមួយគ្នា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សម្តេចបានជួបពិភាក្សា ជាមួយលោកសេដ្ឋា ថាវិស៊ីន នាយករដ្ឋមន្រ្តីថៃផងដែរ ក្នុងឱកាសលោក បំពេញទស្សនកិច្ច នៅកម្ពុជាកន្លងមក «ចំពោះករណីការសាងសង់ សំណង់មួយកន្លែង ស្ថិតនៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃស្រដៀង ប្រាសាទអង្គរ ទុកលទ្ធភាព ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ថៃ ធ្វើការជាមួយគ្នា ។
សម្តេចថ្លែងរំលឹកករណីនេះ គឺ បានកើតឡើងតាំង ពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ដោយក្រសួងនិងទូតខ្មែរ យកចិត្តទុកដាក់ជាហូរហែរ “ខ្ញុំឲ្យក្រសួងវប្បធម៌ចរចា (ជាមួយក្រសួងវប្បធម៌ថៃ) និងតាមដានរហូត”។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន ពោរនាថ្មីៗនេះបានផ្ទុះឡើងវិញ ហើយក្រសួងវប្បធម៌ខ្មែរ ក៏បានចេញលិខិតបកស្រាយនិងបំភ្លឺ ។ លិខិតបញ្ជាក់ថា ក្រសួងបន្តយកចិត្តដោះស្រាយរហូត ដោយបានចាត់ក្រុមការងារ ជំនាញតាមដាន ជាប្រចាំតាំងពីដើមមក ៕