មនុស្ស១៥នាក់ស្លាប់ និងជាង១០០នាក់ផ្សេងទៀតរងរបួស ពិសេសកុមារ និងស្រី ក្នុងសោកនាដកម្មរថភ្លើងបុកគ្នា នៅប្រទេសបង់ក្លាដែស
1 ឆ្នាំ មុន
បង់ក្លាដេស៖ ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកទំនិញ និងរថភ្លើងដឹកអ្នកដំណើរក្នុងប្រទេសបង់ក្លាដែស បានកើតឡើងនៅល្ងាចថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ហេតុការណ៍នេះកើតឡើងនៅមិនឆ្ងាយពី រដ្ឋធានី Dhaka បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥ នាក់ស្លាប់ និងជាង ១០០នាក់ទៀតរងរបួស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
អាជ្ញាធរបាននិយាយថា ប្រហែលជានៅតែមានមនុស្សច្រើននាក់ទៀត កំពុងបាត់ខ្លួនដោយជាប់ នៅក្រោមទូររថភ្លើងនោះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅកន្លែងកើតហេតុ៕