ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សាខា រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងទីលានចាក់សម្រាមខណ្ឌដង្កោ បាននាំយកផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ចំនួន២៨៨កាតុង ស្មើនឹង ៧,២០០ប្រអប់ ទៅធ្វើការបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក(E-Cigarette)ទាំងនោះ ត្រូវបានដកហូតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីតាំងស្តុកទុកចែកចាយមួយកន្លែង ដោយយោងតាមដីការសម្រេចរឹបអូសចាប់យកវត្ថុតាងទៅបំផ្លាញចោលលេខ០១៤ របស់ លោកព្រះរាជអាជ្ញា អមសាលាដបូងរាជធានីភ្នំពេញ៕