ការទទួលទានគ្រឿងស្រវឹងនាពេលយប់ ធ្វើឱ្យសុខភាពរូបរាយកាយ និងបេះដូងធ្វើការធ្ងន់ឡើងទ្វេរដង
គំនិត និងការអប់រំ៖ ទាក់ទងនឹងសុខភាពបេះដូង សាច់ដុំបេះដូង ក្នុងចន្លោះម៉ោង៧:០០ ដល់ម៉ោង ៩:០០យប់ សាច់ដុំបេះដូងរបស់លោកអ្នកចាប់ផ្តើមធ្វើការលាងសម្អាតនូវសាធាតុពុល ខ្លួនឯង ទើបអា ចសម្រាកបានស្កប់ស្កល់នៅពេលអ្នកបរិភោគអាហាបានត្រឹមត្រូវសាច់ដុំបេះដូង នឹងធ្វើកា រតិចជា ងពេលផ្សេងៗ ហើយក្នុងពេលណាមួយដែលបេះដូងមិនបានសម្រាកនោះទេ នឹងធ្វើអោយឈាម ខាប់ជាក់ជាមិនខាន។
នៅពេលណាសាចច់ដុំបេះដូងធ្វើការធ្ងន់ ធ្វើឱ្យបេះដឹងឡើងធំ ហើយអ្នកដែលមានបេះដូងធំនោះនឹងប្រ ឈម នឹងជំងឺស្លាប់មួយចំហៀងខ្លួន ឬស្លាប់ពាក់កណ្តាលខ្លួនជាងមនុស្សធម្មតា ដល់ទៅ ៥ ទៅ ៦ដងឯណោះ។
សព្វថ្ងៃនេះយើងមើលឃើញថា មនុស្សម្នាក់ៗមិនបានត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងការសម្រាកនោះទេ ខណៈការសម្រាកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់សុខភាព។ បច្ចុប្បន្ន ការប្រើប្រាស់ពេលវេលា ហាក់មិនបានគិតឱ្យដិតដល់ទៅដល់ផលប្រយោជន៍នៃការសម្រាកដោយតែងតែធ្វើការហួសពេល ហួសម៉ោង ដើរលេងពេលយប់ និងទទួលទានអាហាដែលពីបាករំលាយ ជាពិសេស ទទួលទានគ្រឿងស្រវឹង។
គ្រឿងស្រវឹង បានធ្វើឱ្យសាច់ដុំបេះដូងធ្វើការខ្លាំងឡើង ទ្វេរដងធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងដែលតាមពិតនោះរាងកាយរបស់យើងត្រូវការពេលសម្រាក សមាធិក សម្រួលចិត្ត គំនិតបង្កើតអារម្មណ៍ស្ងប់ដើម្បីត្រៀមខ្លួនចូលគេង៕SP