អ្នកបុរាណវត្ថុវិទូ នៅប្រទេសប៉ូឡូញរកឃើញអដ្ឋិធាតុកុមារសតវត្សទី១៧ ដែលគេជឿថា ជាបិសាចជញ្ជក់ឈាម
ប៉ូឡូញ៖ អ្នកបុរាណវត្ថុវិទូនៅប្រទេសប៉ូឡូញ បានរកឃើញអដ្ឋិធាតុរបស់កុមារសតវត្សទី ១៧ដែលត្រូវបានចាក់សោរទៅនឹងផ្នូរ របស់គាត់ដើម្បីបញ្ឈប់គាត់ឱ្យរស់ឡើងវិញ ក្នុងនោះ របកគំហើញមួយនេះ ថាជាបិសាចជញ្ជក់ឈាម ខណពិធីបុណ្យ Halloween ខិតជិតមកដល់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ខែតុលា ឆ្នាំ២០២៣។
ឆ្អឹងរបស់ក្មេងដែលមានអាយុ ៦ ឬ ៧ ឆ្នាំគឺជាការរកឃើញថ្មីៗបំផុតនៅក្នុងទីបញ្ចុះសពមួយនៅភូមិ Pien ភាគខាងជើងនៃប្រទេសប៉ូឡូញ ជាមួយគ្នានោះសាកសពនារីម្នាក់ក៏ត្រូវបានគេរកឃើញនៅក្នុងទីបញ្ចុះសពជាមួយនឹងសោរនៅលើជើងរបស់នាង និងជុំវិញក ដែលបង្ហាញថានាងត្រូវបានគេជឿថាជាបិសាច។លោក Dariusz Polinski អ្នកស្រាវជ្រាវនៅមជ្ឈិមសម័យបាននិយាយថា "នេះគឺជាទីបញ្ចុះសពសម្រាប់មនុស្សដែលត្រូវបានគេរកឃើញថាជាទីតាំងដែលមានអំពើធ្មប់ បង្ករការភ័យខ្លាចបន្ទាប់ពីការស្លាប់ ។
លោកបន្តថា«ក៏មានផ្នូរមួយចំនួនធំ បានដាក់កថ្មសង្កត់ ដែលត្រូវបានគេសន្មត់ថាការពារអ្នកស្លាប់ផងដែរ ៕