ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនិងភរិយាលោកស្រី មេឡានៀ ត្រាំ កំពុងចាប់ផ្ដើមដំណើរការធ្វើចត្តាឡីស័ក និងទន្ទឹមរង់ចាំលទ្ធផលធ្វើតេស្ដរក COVID-19 បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីប្រឹក្សាជាន់ខ្ពស់របស់លោកម្នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក ដូណាល់ ត្រាំ គឺ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបានរួមដំណើរជាមួយលោក ត្រាំ នៅលើយន្ដហោះពិសេស Air Force One។ ទីប្រឹក្សារូបនេះ  បានរួមដំណើរជាច្រើនលើកជាមួយលោក ត្រាំ កាលពីពេលថ្មីៗនេះ ក្នុងនោះរួមមានទាំងវេទិកាតស៊ូមតិក្នុងទីក្រុង ក្លេវលែនដ៍កាលពីថ្ងៃអង្គារ និងបានអមដំណើរលោកប្រធានាធិបតីអាមេរិករូបនេះ ទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋ មីននីសូតា ផងដែរ។ មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានលម្អិតថា តើលោកស្រី Hicks មានរោគសញ្ញាធ្ងន់ ឬក៏ស្រាលនៅឡើយទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ