បាងកក៖នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអះអាងថា នៅថ្ងៃទី ២៨ ខែឧសភា លោកស្រីបានទាក់ទងភ្លាមៗទៅកាន់ក្រសួងការពារជាតិថៃ និងបាននិយាយតាមទូរសព្ទជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីហេតុការណ៍ផ្ទុះអាវុធដែលបានកើតឡើងនៅព្រំដែន ចុងបូក ឬមុំបី ដោយភាគីទាំងពីរបានយល់អំពីស្ថានការណ៍ និងកំពុងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់។ 

លោកស្រីថែមទាំងបានគូសបញ្ជាក់ថា «យើងមិនចង់ឱ្យបញ្ហាកើនកម្ដៅថែមទៀតនោះទេ»។ 

នៅពេលដែលត្រូវបានអ្នកកាសែតសួរថា តើទំនាក់ទំនងរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាមួយកម្ពុជា អាចជួយដោះស្រាយបញ្ហានេះឬយ៉ាងណានោះ? នាយករដ្ឋមន្ត្រីថៃ ផែថងថុន បានឆ្លើយតបថា ទំនាក់ទំនងរបស់នាងជាមួយនាយករដ្ឋមន្ត្រីកម្ពុជាគឺ ល្អរួចទៅហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ