ភ្នំពេញ ៖ ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែកសិករ ចំនួន៨០កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងកសិកម្ម និងស្ថានទូតអូស្ត្រាលី នៅថ្ងៃទី៥ ខែមេសានេះ។

ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា (CARDI) និងរដ្ឋាភិបាលអូស្រ្តាលី។


ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយនឹងស្រឡាយស្រូវ មិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។


ទិវាស្រែចំនួនបីត្រូវបានរៀបចំដោយាមានការចូលរួមពីកសិករប្រមាណជា៩០នាក់ ដែលមួយភាគបីនៃអ្នកចូលរួមគឺជាស្រ្តី ដើម្បីវាយតម្លៃទៅលើស្រឡាយដែលល្អបំផុតសម្រាប់ការបញ្ចេញពូជ។ ស្រឡាយមួយ ត្រូវបានជ្រើសរើស និងដាក់ជូនគណៈកម្មការបញ្ចេញពូជដំណាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ