ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ២០២៣)៖ ប្រព័ន្ធសម្ពាធ​ខ្ពស់ពីប្រ​ទេ​សចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសា​ននៃប្រទេសកម្ពុជា រួមជាមួ​យខ្យ​ល់មូសុងឦសានខ្សោយ។

ជាមួយគ្នានោះ រាជធានីភ្នំពេញ និងខេត្តមួយចំនួននៅភាគខាងត្បូង និងភាគអាគ្នេយ៍អា​ចមាន​ភ្លៀ​ងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ជាមួយនឹងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីពី៣០-៤០%។ រីឯភា​គពា​យ័ព្យ និងភូមិភាគកណ្ដាលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០-២០%។

 

ទន្ទឹមនេះ ចរន្ដខ្យល់ក្ដៅហើយសើមនៃសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍​មកលើប្រ​ទេសកម្ពុជា។ ដោយឡែកនៅថ្ងៃទី៧ ប្រទេសកម្ពុជានឹងទទួលឥទ្ធិ​ពលពីប្រព័ន្ធសម្ពាធ​ខ្ពស់​កម្រិ​តមធ្យមមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើង និងភាគឦសា​ននៃប្រទេសកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ