ភ្នំពេញ៖ ប្រទះឃើញរថយន្តប្រធានាធិបតីសហរដ្ឋអាមេរិក ឈ្មោះថា The Beast ចូលចាក់សាំងនៅព្រឹកនេះ។ សូមបញ្ជាក់ថា The Beast មានតែ២គ្រឿងនេះទេលើលោក ហើយទំងន់វាដល់ទៅ១០តោនឯណោះ នេះបើតាមការចេញផ្សាយរបស់ NBC News។

សូមបញ្ជាក់ថា រថយន្តពាសដែក  The Beastជារថយន្តដ៏ល្បីល្បាញដែលគេប្រើសម្រាប់ដឹកតែប្រធានាធិបតីសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០១ម បច្ចុប្បន្ននេះ The Beast ២.០ កំពុងប្រើប្រាស់ដោយប្រធានាធិបតីទី៤៦ របស់អាមេរិកលោក Joe Biden។

The Beast ២.០ បង្ហាញខ្លួនដំបូងនាឆ្នាំ ២០១៨ ក្នុងទីក្រុងញូវយ៉ក ក្រោយការស្រាវជ្រាវ និងអភិវឌ្ឍន៍រយៈពេលជាច្រើនឆ្នាំ និងចំណាយប្រាក់រហូតដល់ ១៥លានដុល្លារ។ ការស្រាវជ្រាវចំណាយប្រាក់ដោយឡែក ហើយការផលិតត្រូវចំណាយ ១.៥លានដុល្លារផ្សេងទៀតក្នុងមួយគ្រឿង។

រាល់ពេលប្រធានាធិបតី Joe Biden ធ្វើដំណើរទៅណាម្ដងៗ ក្បូនការពារមានរថយន្តសរុបយ៉ាងហោចណាស់ ៥០គ្រឿង ក្នុងនោះមានរថយន្តកាត់ផ្ដាច់សេវាទំនាក់ទំនងតាមរលកអាកាស ឧបករណ៍បំផ្ទុះពីចម្ងាយ សូម្បីយន្តហោះឥតមនុស្សបើក, រថយន្តផ្ទុកឧបករណ៍ចាប់សញ្ញា និងឆ្លើយតបការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងគីមី ,រថយន្តសង្គ្រោះបន្ទាន់, កងកម្លាំងការពារជំនាញច្រើនសន្ធឹកសន្ទា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ