វៀតណាម៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាមព្រមាន ថាវីរុសអូមីក្រុងប្រភេទថ្មី Omicron XBB ដែលរីករាលដាលកាន់តែងាយស្រួល អាចបង្កហានិភ័យខ្ពស់នៃការឆ្លងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នាឱកាសពិធីបុណ្យចូលថ្មី នៅប្រទេសវៀតណាម នាពេលខាងមុខ។

ជាមួយនឹងវត្តមានអូមីក្រុងថ្មី Omicron XBB មានសមត្ថភាពគេចពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ហើយបានរកឃើញរួចហើយនៅក្នុងទីក្រុងហូជីមិញ និងខេត្ត Tay Ninhដែលនៅជិតនោះ លោកស្រី Angela Prattតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាមបានព្រមានអំពីការកើនឡើងនៃការឆ្លងក្នុងអំឡុងពេលសម្រាកសប្តាហ៍ ចាប់ពីថ្ងៃទី ២០ ខែមករាដល់ ២៦ សម្រាប់បុណ្យចូលឆ្នាំថ្មី។

ក្នុងនោះផងដែរ ពេលនេះកូវីដ១៩ កំពុងចរាចរគ្រប់ទីកន្លែង វាមានហានិភ័យនៃការកើនឡើងថ្មីនៃករណី និងការលេចឡើងនៃវ៉ារ្យ៉ង់ថ្មីដ៏គ្រោះថ្នាក់នេះ។ទោះជាយ៉ាងណាក៏ដោយ ពីវ៉ារ្យ៉ង់ Omicron យើងបានឃើញការលេចចេញនូវបំរែបំរួលរងជាច្រើន រួមទាំង XBB ដែលជាការផ្សំឡើងវិញ ឬបន្សំនៃប្រភេទរង Omicron ពីរផ្សេងទៀត។

សូមបញ្ជាក់ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ១១,៥២ លានករណី ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ដោយមានអ្នកស្លាប់ចំនួន ០,៤ ភាគរយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ