មេដឹកនាំបក្សប្រឆាំងអូស្ត្រាលី ប្រឆាំងការណែនាំរបស់រដ្ឋាភិបាលលើការធ្វើតេស្តរកកូវីដ១៩ចំពោះអ្នកដំណើរជនជាតិចិន
អូស្ត្រាលី៖ មេដឹកនាំប្រឆាំងអូស្ត្រាលីលោក Peter Dutton បានចោទប្រកាន់រដ្ឋាភិបាលថាមិនអើពើនឹងការណែនាំផ្នែកវេជ្ជសាស្រ្តលើការរឹតបន្តឹង កូវីដ១៩ដោយបង្ខំអ្នកដំណើរដែលមកដល់ប្រទេសចិនត្រូវឆ្លងកាត់ការធ្វើតេស្តជាកាតព្វកិច្ច។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២។
ក្រុមអាជ្ញាធរសុខាភិបាលអូស្ត្រាលីនិយាយកាលពីថ្ងៃអាទិត្យថាចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះតទៅ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក ទីក្រុងហុងកុង និងម៉ាកាវ នឹងត្រូវបង្ហាញលិខិតធ្វើតេស្តថាគ្មានជំងឺកូវីដ១៩ដែលធ្វើឡើង២ថ្ងៃមុនការចេញដំណើររបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ លោក Dutton និងអ្នកនាំពាក្យសុខភាពរបស់គណបក្សប្រឆាំង Anne Ruston បានជំរុញឱ្យនាយករដ្ឋមន្ត្រី Anthony Albanese ពន្យល់ពីមូលហេតុដែលគាត់មិនធ្វើតាមអនុសាសន៍នេះ។
អាជ្ញាធរចិននិយាយក្នុងពេលកន្លងទៅថា ចាប់ពីថ្ងៃទី៨ ខែមករានេះតទៅអ្នកធ្វើដំណើរមកពីក្រៅប្រទេស នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតនោះឡើយ នៅពេលមកដល់ប្រទេសចិននោះ ដែលនេះនឹងបើកផ្លូវដល់ជនជាតិចិនជាច្រើនអ្នកផងដែរ ឱ្យធ្វើដំណើរទៅក្រៅប្រទេស៕