ចិន៖ប្រទេសចិនត្រូវបានវាយលុកដោយភ្លៀងធ្លាក់ខ្លាំងបំផុត ខណៈដែលទឹកជំនន់បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២០ នាក់ស្លាប់ និង២៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

 អាជ្ញាធរបានកត់ត្រាបរិមាណទឹកភ្លៀង 744.8mm (29.3 អ៊ីង) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេល១៤០មកនេះ។បរិមាណទឹកភ្លៀងដែលបានកត់ត្រាក្នុងរយៈពេល 40 ម៉ោងគឺជិតស្មើរនឹងទឹកភ្លៀងដែលធ្លាក់ជាមធ្យមពេញមួយខែនៃខែកក្កដា។

អាជ្ញាធរកាលពីថ្ងៃពុធបានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់រាប់ពាន់នាក់ទៅកាន់ទីក្រុង Zhuozhou ច) ភាគនិរតីនៃទីក្រុងប៉េកាំងដើម្បីទៅជួយសង្គ្រោះ និងដាក់ពង្រាយនៅគ្រប់ទីតាំងដើម្បីជួយជម្លៀសពលរដ្ឋ។ប្រទេសចិនបានទទួលរងនូវទឹកជំនន់ដ៏សាហាវបំផុតរបស់ខ្លួននៅក្នុងសម័យទំនើបក្នុងរដូវក្តៅឆ្នាំ ១៩៩៨នៅពេលដែលទឹកជំនន់នៅតាមច្រាំងទន្លេ Yangtze និងផ្លូវទឹកផ្សេងទៀតនៅភាគឦសានបានសម្លាប់មនុស្សជាង ៤ពាន់ នាក់ និងបានធ្វើឱ្យមនុស្សប្រហែល១៥លាននាក់គ្មានផ្ទះសម្បែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ