ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា, អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋាន និងប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។

សូមជម្រាបជូនថា ក្នុងឋានៈជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី និងការពារសន្តិសុខជាតិ ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពសង្គម ជាដើម ទទួលបានលទ្ធផលដ៏ល្អប្រសើរជូន រាជរដ្ឋាភិបាល និងសង្គមជាតិផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ