ក្រសួងសុខាភិបាល ណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន ត្រូវគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបានណែនាំឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពឱ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាងការផ្សព្វផ្សាយហួសពីការពិត ឬបំភ្លៃការពិត។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានស្នើដល់អាជ្ញាធររាជធានី-ខេត្ត ជួយលុបបំបាត់ការផ្តល់សេវាសុខាភិបាល ដែលគ្មានការអនុញ្ញាតពីក្រសួង។
លើសពីនេះ ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលរបស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការប៉ះពាល់ដល់ក្រុមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ