នាយកប្រតិបត្តិGoogleនឹងកាត់បុគ្គលិកបន្ថែមក្នុងឆ្នាំនេះ ក្រោយវត្តមាននៃកម្មវិធីបញ្ញាសិប្បនិម្មិតAI អាចសម្រាលបន្ទុកការងារបានច្រើន
អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានប្រាប់បុគ្គលិកថាក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកបន្ថែមទៀតនៅឆ្នាំនេះ។លោកPichai បាននិយាយថា ការងារនៅឆ្នាំនេះគឺផ្តោតលើការកែផ្លាស់ប្តូរតាមផ្នែក ដើម្បីសម្រួលដល់ការប្រតិបត្តិ និង ជំរុញល្បឿនការងារនៅក្នុងតំបន់មួយចំនួន។ឮ
លោកបន្តថា ការផ្លាស់ប្តូរនេះ ជាសញ្ញាថាការកាត់បន្ថយការងារ ដោយសារក្រុមហ៊ុននានាសម្លឹងមើលការទទួលយកកម្មវិធីបញ្ញាសិប្បនិម្មិតAI និងស្វ័យប្រវត្តិកម្ម ដើម្បីសម្រាលបន្ទុកការងារ។
លោកPichai បានជូនដំណឹងដល់និយោជិតទាំងអស់ថា "ការលុបបំបាត់តួនាទីទាំងនេះមិនស្ថិតក្នុងកម្រិតនៃការកាត់បន្ថយកាលពីឆ្នាំមុនទេ ហើយនឹងមិនប៉ះពាល់គ្រប់ក្រុមទាំងអស់នោះដែរ" ។ យើងមានគោលដៅ និងផែនការ ហើយនឹងការវិនិយោគលើអាទិភាពធំៗរបស់យើងនៅឆ្នាំនេះ»។
តំណាងក្រុមហ៊ុន Google បានបញ្ជាក់ប្រាប់ថា អ៊ីមែល(Email)ត្រូវបានផ្ញើទៅបុគ្គលិកទាំងអស់ ប៉ុន្តែបដិសេធមិនបង្ហាញខ្លឹមសារបន្ថែមនៃសារនេះទេ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុនGoogle បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកជាច្រើននាក់នៅក្នុងផ្នែក Voice Assistant របស់ខ្លួន ក្រុមផ្នែកhardwareដែលទទួលខុសត្រូវចំពោះ Pixel, Nest និង Fitbit ក្រុមលក់ការផ្សាយពាណិជ្ជកម្ម ក៏ដូចជានៅក្នុងក្រុមផ្សេងបន្ថែមទៀតរបស់ខ្លួន៕