បរទេស៖ អត្រាតម្លៃដឹកជញ្ជូនតាមផ្លូវអាកាសជា សកលបានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៧សប្តាហ៍ មុនបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសក្នុងតំបន់អាស៊ី ខណៈដែលការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម បានជំរុញឱ្យក្រុមហ៊ុននានាធ្វើការដឹកទំនិញតាមផ្លូវអាកាសដែលមានតម្លៃថ្លៃ ជំនួសការដឹកជញ្ជូនតាមនាវាដែលមានតម្លៃថោក ។ 

ក្នុងនោះ ទីភ្នាក់ងាររាយការណ៍តម្លៃ TAC Index បាននិយាយថា សន្ទស្សន៍ដឹកជញ្ជូនតាមអាកាសរបស់Baltic Air Freight បានបង្ហាញពីអត្រាប្រតិបត្តិការប្រចាំសប្តាហ៍នៃទំនិញទូទៅ បានកើនឡើង៦.៤%ក្នុងមួយសប្តាហ៍ គិតត្រឹមថ្ងៃច័ន្ទ។

ការវាយប្រហាររបស់ក្រុម Houthi ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅយេម៉ែន លើនាវាដឹកជញ្ជូននៅសមុទ្រក្រហម បានបង្ខំឱ្យនាវាដឹកជញ្ជូនត្រូវវាងផ្លូវ  ដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយជាងធម្មតា និងត្រូវចំណាយពេលបន្ថែម សម្រាប់ការដឹកជញ្ជូនទៅកាន់គោលដៅដូចមុន។ 


ភ្នាក់ងាររាយការណ៍តម្លៃ TAC Index បាននិយាយថារោងចក្រជាច្រើននៅក្នុងប្រទេសចិននឹងផ្អាកប្រតិបត្តិការរបស់ខ្លួន សម្រាប់ថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃ  ដែលឆ្នាំនេះនឹងចាប់ផ្តើមនៅថ្ងៃទី១០ខែកុម្ភៈ ហើយក្រុមហ៊ុនទាំងអស់តែងជំរុញឱ្យការបញ្ជូនស្តុកទំនិញសម្រាប់អតិថិជន អោយបានមុនថ្ងៃឈប់សម្រាកនេះ ដែលជាហេតុធ្វើអោយការដឹកជញ្ជូនមានភាពមមាញឹក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ