ថៃ៖ មនុស្ស១៧នាក់ស្លាប់ និងជាង៤០នាក់ផ្សេងទៀតរងរបួស ក្នុងករណីក្រឡាប់រថយន្ដក្រុងដឹកសិស្សធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃ។ តាមការចុះផ្សាយរបស់កាសែតThe Nationចេញផ្សាយនៅព្រឹកថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ២០២៥។

 ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណ៤ព្រឹកថ្ងៃទី២៦កុម្ភៈ ខណៈរថយន្ដកំពុងធ្វើដំណើរមកពីស្រុកPhon Charoen ខេត្ដបឹងកាន រួចក៏ជួបគ្រោះថ្នាក់នៅត្រង់ចំណុចផ្លូវកោងតំបន់ភ្នំ Khao San Tone ក្នុងស្រុកNa Di ខេត្ដប្រាចិនបុរី ក្នុងទិសដៅទៅខេត្ដរ៉ាយ៉ង។ 

ភ្លាមៗ គេមិនទាន់បញ្ជាក់ថាតើសិស្សទាំងនេះមកពីសាលារៀនណានោះទេ ហើយប៉ូលិសក៏មិនទាន់ប្រាប់មូលហេតុដែលបណ្តាលឲ្យរថយន្តជួបគ្រោះថ្នាក់ដែរ។

ក្រោយកើតហេតុប៉ូលិសក្នុងតំបន់បានបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ហើយរថយន្ដបានរងការខូចខាតទាំងស្រុង។ ចំពោះមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើងកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ