ថៃ៖ កូនស្រីរបស់លោកថាក់ ស៊ីន ស៊ីណាវ៉ាត់  គឺលោកស្រី ភឺតុងថាន ស៊ីណាវ៉ាត់បានប្រកាសថា លោ​ស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈរឈ្មោះប្រកួតប្រជែងសម្រាប់ដំណែងនាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតនៅឆ្នំា២០២៣នេះ ខណៈគណបក្សប្រឆំាងកំពុងតែព្យាយាមចាប់យកអំណាចសារជាថ្មី បន្ទាប់ពីត្រូវគេបណ្តេញចេញតាមរយៈទង្វើរដ្ឋប្រហារមួយកាលពី៨ឆ្នំាមុន។

 

កូនស្រីរបស់លោកថាក់ស៊ីន នឹងដឹកនំាចាត់ចែងក្រោមគណបក្សភឿថៃ ដែលគេមើលឃើញថាជាចល​នាអវតារដ៏​មានប្រជាប្រិយ ហើយបានទទួលមូលនិធិគំាទ្រពីក្រុមគ្រួសារមហាសេដ្ឋីនេះ​អស់ពេល​២ទសវត្សរ៍កន្លងមកហើយ។

 

ក្នុងនោះផងដែរ លោកស្រីបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកស្រីបានត្រៀមខ្លួនរួចរាល់​​អស់ហើ​យដើម្បីចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តី ខណៈដែលលោ​កស្រីទទួល​បានការ​គំាំទ្រ​​ច្រើ​​នពីតំបន់ភូមិភាគឦសានប្រទេស ហើយក៏ជាតំបន់ដ៏រឹងមំានៅតាមទីជនបទរបស់ប្រទេសថៃឡង់ដ៍ ដែលទីនោះហើយឪពុករបស់លោកស្រី គឺលោកថាក់ស៊ីនស៊ីណាវ៉ាត់បានឈ្នះសម្លេងភា​​គច្រើនមិ​នធ្លាប់មាននៅក្នុងការបោះឆ្នោត៥លើកចាប់តំាងពីឆ្នំា២០០១នោះមក។

 

សូមបញ្ជាក់ថា លោកស្រី ភឺតុងថាន ស៊ីណាវ៉ាត់ មានអាយុ៣៦ ឆ្នំា ទើបតែរះឡើ​ងនិងចូលរួម​ក្នុងច​លនា​នយោបាយកាលពីឆ្នំាកន្លងទៅ ដែលជាហេតុនំាឱ្យរបបរបស់លោកប្រាយុទ្ធ ចាន់អូចា ចាប់ផ្តើ​មធ្វើការស្ទាបស្ទង់មតិមួយកាលពីពេលថ្មីៗនេះដើម្បីឱ្យដឹងថាតើបេក្ខភាពមួយណាដែលមានសក្តានុពលអាច​ដណ្តើមតំណែងនាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតនាពេលខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ