ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានព្រមាន ចាត់វិធានការច្បាប់ ចំពោះម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ក្រោយទទួលមតិរិះគន់ពីប្រជាពលរដ្ឋ ពាក់ព័ន្ធការផ្គត់ផ្គង់ទឹក មិនមានគុណភាពស្របតាមស្ដង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់។

តាមរយៈលិខិតលេខ៩៦៥សជណ បានឱ្យដឹ ជម្រាបជូន លោកស្រី ចាន់ ណារី ម្ចាស់ អាជីវកម្មទឹកស្អាតជ្រាបថា រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹក ស្អាតមិនមានគុណភាពស្របតាមស្ដង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លង មកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូត មកដល់បច្ចុប្បន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត អនុវត្ត កាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន ឱ្យបានល្អប្រសើរ ដោយទុករយៈពេល ០១ខែ ដើម្បីកែលម្អបញ្ហានិងភាពអសកម្មខាងលើ ប្រសិនបើមិនកែរដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាម នីតិវិធីជាធរមាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ