ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣,៥៤០នាក់ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលពិធីធ្វើឡើងនៅវិមាន៧មករា។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវក្តីរីករាយ ក្នុងជំនួបជាមួយបងប្អូនខ្មែរ-ឥស្លាម ជាង៣ពាន់នាក់នាថ្ងៃនេះ។ សម្តេចតេជោ ក៏បានមានប្រសាសន៍អបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យនៃខែរ៉ាម៉ាដន របស់បងប្អូនខ្មែ-ឥស្លាម កន្លងទៅថ្មីៗនេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់បងប្អូនខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ក៏បានអរគុណដល់បងប្អូនខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានភាគរយច្រើនលើលប់ ហើយការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា នេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាពរបស់ជាតិយើងទាំងមូល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ