សម្តេចក្រឡាហោម ថា ប្រសិនបើពលរដ្ឋមិនពេញចិត្ត មិនទៅបោះឆ្នោត ក៏គ្មានកំហុស ហើយបើគូសសន្លឹកឆ្នោតចោលក៏គ្មានទោសដែរ
ខេត្តបាត់ដំបង៖ ប្រសិនបើប្រជាពលរដ្ឋ លោកមិនពេញចិត្ត មិនសប្បាយ លោកមិនទៅបោះឆ្នោត ក៏លោកគ្មានកំហុស គ្មានទោសព័យអ្វីនោះទេ ហើយការដែលទៅបោះឆ្នោតមិនសប្បាយចិត្តហើយទៅបោះឆ្នោត ដោយគូសសន្លឹកឆ្នោតចោល ក៏លោកអត់មានទោសព័យអ្វីដែរ ។នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃ ទី២ ខែសីហា ឆ្នាំ២០២៣។
សម្តេចក្រឡាហោម ស ខេងបានរំលឹកផងដែរ ថាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ប្រទេសកម្ពុជាបានដំណើការការបោះឆ្នោត ជ្រើសតាំងតំណាំងរាស្ត្រនិតិកាលទី៧ ២០២៣ -២០២៨ ដោយការរៀបចំការបោះឆ្នោតនេះ ស្របតាមរដ្ឋធម្មនុញ ដែលដំណើរការ៥ឆ្នាំម្តង ទន្ទឹមនេះក៏ស្របទៅតាមច្បាប់ស្តីពីការបោះឆ្នោតដែលមានជាធរមាន និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត។
ក្នុងកិច្ចដំណើរការនៃការបោះឆ្នោតនេះ យើងក៏បានដឹងទាំងអស់គ្នាហើយថា បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើរហិង្សា កើតឡើងនៃការបោះឆ្នោត ហើយជាការបោះឆ្នោតមួយស្របតាមលទ្ធិប្រជា ធិបតេយ្យ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ គឺជាអ្នកដែ លមានសិទ្ធិ អញ្ជើញទៅបោះឆ្នោត ដែលតួរលេខនៃអ្នកដែលបានទៅបោះឆ្នោតមានរហូ តដល់ទៅ៨៤% មានន័យថាជាង៨លាននាក់ បើប្រៀបធៀបទៅនឹងឈ្មោះ អ្នកដែលអាចបោះឆ្នោតដែលមាន៩លាននាក់ជាង។
សម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងថា នេះជាចំនួនដ៏លើសលប់បើប្រៀបធៀបទៅនឹងបោះឆ្នោតលើកមុនៗពិសេសលើការបោះឆ្នោតចុងក្រោយ នៅខែមិថុនា ឆ្នាំ២០២២ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយបើប្រៀបធៀបនឹងការបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ការជ្រើសរើសសមាជិករដ្ឋសភា ក៏ចំនួនច្រើនជាងដែរ។
នាឱកាសនោះដែរសម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងថា មានការឃោសនា ចំនួន២កើតឡើង ទី១ឃោសនាឱ្យទៅចូលរួមបោះឆ្នោត និងបោះឆ្នោតអោយបានត្រឹមត្រូវ ប៉ុន្តែសម្រាប់អ្នកប្រឆាំងបានប្រើការឃោសនាមួយផ្សេង នោះទៅបោះឆ្នោត តែត្រូវគូរខ្វែងសន្លឹកឆ្នោតចោល ទីបំផុតយើងបានប្រៀបធៀបឃើញថា គឺមាន៤សែន ដែលបោះខូច តែការបោះខូចនេះដែរមិនមានមានន័យថាខ្វែង ឬក៏ បំផ្លាញនោះទេ តែជួនកាលអាចមកពីចំណេះដឹង តែទោះបីយ៉ាងណាយើងបានឃើញលទ្ធផលនេះហើយ៕