សត្វឈ្លូសមួយក្បាលត្រូវបានព្រានព្រៃសម្លាប់បន្សល់ទុកសាច់ទម្ងន់៤០គីឡូក្រាម នៅតំបន់ជួរភ្នំក្រវ៉ាញ
ពោធិ៍សាត់៖ សាច់ឈ្លូសទម្ងន់ ៤០គីឡូក្រាម ត្រូវបានប្រទះឃើញដោយមន្ត្រីឧទ្យានុរក្សនៃក្រសួ ងប រិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្នាក់ការរវៀង នៃតំបន់ជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ នេះបើយោ ងតា មរបាយការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលទទួលនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៣។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានទទូចសូមឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃតទៅទៀត ព្រោះការបរិភោគសាច់សត្វព្រៃជាការជំរុញឱ្យមានការសម្លាប់
យ៉ាងរង្គាលចំពោះសត្វព្រៃនៅកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ការជួញដូរសាច់សត្វព្រៃមិនត្រឹមតែជាការគំរាមកំហែងដល់សុខភាពសាធារណៈតាមរយៈការឆ្លងមេរោគពីសត្វមកមនុស្សតែមួយមុខនោះទេ ប៉ុន្តែ
សត្វព្រៃភាគច្រើនត្រូវបានគេចាប់បានហើយទុកចោលដោយមិនបានដាក់ក្លាសេក្នុងរយៈពេលយូរមុននឹងបញ្ជូនទៅលក់ឱ្យអ្នកបរិភោគ។ ក្នុងពេលនោះហើយដែល
សាច់អាចនឹងមានផ្ទុកមេរោគ និងបាក់តេរីបង្កគ្រោះថ្នាក់ជាច្រើនផ្សេងទៀត៕