មន្ត្រីនគរបាលជាន់ខ្ពស់ថៃ រហស្សនាមBig Joke ត្រូវបានបណ្តេញចេញពីមុខតំណែង ជុំវិញការជាប់ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់ និងការលាងលុយ
បាងកក៖ ប្រទេសថៃបានបណ្តេញមន្ត្រីប៉ូលិសម្នាក់ក្នុងចំណោមមន្ត្រីប៉ូលិសដែលមានកេរ្តិ៍ឈ្មោះ និងមានតំណែងខ្ពស់បំផុតរបស់ប្រទេស ជុំវិញការជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់ និងការក្លែងបន្លំប្រាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP ។
ប៉ូលីសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Surachate Hakparn ដែលគេហៅឈ្មោះក្រៅថា Big Joke មានតួនាទីជាអគ្គស្នងការរងនគរបាលនៃព្រះរាជាណាចក្រថៃ ត្រូវបានបណ្តេញចេញពីការងារជាផ្លូវការកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។
លោក Surachate ត្រូវគេចាប់ខ្លួន ក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣ ដោយផ្តោតលើបណ្តាញល្បែងអនឡាញខុសច្បាប់ដែលមានឈ្មោះថា «Betflix» ព្រមទាំងបទចោទករណី លាងលុយកខ្វក់ ហើយត្រូវបានផ្អាកពីការងារ នៅពេលការស៊ើបអង្កេតកំពុងដំណើរការ ។
សូមបញ្ជាក់ថា ទម្រង់នៃការភ្នាល់ល្បែងភាគច្រើន គឺខុសច្បាប់នៅក្នុងប្រទេសថៃ ដោយអាជ្ញាធរបានខិតខំបិទកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងគេហទំព័រភ្នាល់ល្បែងអនឡាញជាច្រើន ដែលភាគច្រើនជាកម្មសិទ្ធិរបស់បរទេស៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង