ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airwaysប្រកាសផ្អាកជើងហោះហើររវាងរាជធានីបាងកក និងខេត្តភាគខាងជើងរយៈពេលជាងមួយខែដោយសារផ្សែងអ័ព្ទពុល
ថៃ៖ ក្រុមហ៊ុន Bangkok Airways ជាក្រុមហ៊ុនអាកាសចរណ៍សំខាន់មួយរបស់ថៃ បានប្រកាសផ្អាកជើងហោះហើររវាងរាជធានីបាងកក និងខេត្តភាគខាងជើងរយៈពេលជាងមួយខែ ដោយសារតែផ្សែងអ័ព្ទពុល ធ្វើឱ្យពិបាកមើលផ្លូវ។
ក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងថា ជើងហោះហើរពីរាជធានីបាងកកទៅកាន់ទីក្រុងម៉ែហុងសុន Mae Hong Son ភាគពាយ័ព្យនឹងត្រូវផ្អាក ដោយសារផ្សែងអ័ព្ទត្រូវបានគេរំពឹងថា នឹងបង្កផលវិបាកក្នុងការមើលផ្លូវ អំឡុងពេលចុះចត។ ក្រុមហ៊ុនបានជួបប្រទះបញ្ហាដូចគ្នានេះក្នុងឆ្នាំ២០២៤ នៅពេលដែលកម្រិតផ្សែងអ័ព្ទកើនឡើងដល់កម្រិតខ្ពស់បំផុត។
អាជ្ញាធរអាកាសយានដ្ឋាននៅម៉ែហុងសុន ជាតំបន់ពេញនិយមរបស់អ្នកធ្វើដំណើរនៅភាគខាងជើងប្រទេសថៃ បានប្រកាសនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីសប្តាហ៍មុនថា ជើងហោះហើរនឹងត្រូវបានផ្អាកចាប់ពីថ្ងៃទី១៥ ខែមីនាដល់ថ្ងៃទី២០ ខែមេសា។
រាជរដ្ឋាភិបាលថៃ បានហាមប្រាមការដុតកាកសំណល់ដំណាំនៅដើមឆ្នាំ២០២៥ ដោយអ្នកប្រព្រឹត្តល្មើសនឹងប្រឈមនឹងការផាកពិន័យ និងវិធានការផ្លូវច្បាប់។ យោងតាមទិន្នន័យរបស់ IQ Air វាស់ស្ទង់ការបំពុលបរិយាកាសសកលលោក សន្ទស្សន៍គុណភាពខ្យល់សម្រាប់ក្រុងម៉ែហុងសុន គឺអាក្រក់ជាងគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក៧,៩ដង៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង