រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននាំចេញអង្ករធំៗលើពិភពលោក ដើម្បីដោះស្រាយការធ្លាក់ថ្លៃអង្ករ
បាងកក៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពីឆ័យ ណារីបថាផា (Pichai Naripthapha) ថាខ្លួនកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននាំចេញអង្ករ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយការធ្លាក់ថ្លៃអង្ករ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥។
លោក Pichai Naripthapha មកដល់ពេលនេះក្រសួងកសិកម្មបាននឹងកំពុងពិភាក្សា ជាមួយបណ្តាប្រទេសមួយចំនួនដែលរួមមានទាំងប្រទេសឥណ្ឌាផងដែរ ដើម្បីកាត់បន្ថយការប្រកួតប្រជែងដោយលោកសង្ឃឹមថានឹងបង្កើតតុល្យភាពតម្លៃអង្ករនៅក្នុងទីផ្សារពិភពលោក និងជួយដល់កសិករឱ្យមានស្ថិរភាពនៃប្រាក់ចំណូល។
យោងតាមក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា តម្លៃអង្ករនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ៣០% ពីមួយឆ្នាំទៅមួយឆ្នាំមកនៅជាមធ្យមប្រហែល ៨.៦០០បាត (២៦០ដុល្លារអាម៉េរិក) ក្នុងមួយតោនកាលពីខែមុន។ កសិករកំពុងអំពាវនាវឱ្យរដ្ឋាភិបាលជួយឱ្យអង្ករបានតម្លៃខ្ពស់ជាងមុន។
បច្ចុប្បន្ន ប្រទេសថៃគឺជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក ដោយបាននាំចេញអង្ករបានប្រមាណជិត ១០លានតោនក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញអង្កររបស់ខ្លួនត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ៧,៥លានតោននៅក្នុងឆ្នាំនេះ ខណៈដែលប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញអង្ករកំពូលរបស់ពិភពលោកបានបន្តការនាំចេញឡើងវិញ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង