អ៊ីស្រាអែល៖ ក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តជាមួយអ៊ីស្រាអែល ក្រុមហាម៉ាស បាននិងកំពុងប្រើប្រាស់អាវុធកែច្នៃដែលផលិត នៅជុំវិញពិភពលោក រួមទាំងប្រទេសរុស្ស៊ី អ៊ីរ៉ង់ ចិន និងកូរ៉េខាងជើង។នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ទោះបីជាមានការរំពឹងទុកអំពីទំនាក់ទំនងរវាងទីក្រុងមូស្គូ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា វាមិនច្បាស់ទេថាតើអាវុធនេះ មកដោយផ្ទាល់ពីរដ្ឋាភិបាល ឬទីផ្សារងងឹតឬយ៉ាងណា។


គ្រឿងសព្វាវុធដែលបានកំណត់អត្តសញ្ញាណដែលក្រុមហាម៉ាសប្រើប្រឆាំងនឹងយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សារួមមានកាំភ្លើង AK-47 ពីប្រទេសចិន និងរុស្ស៊ី របស់កូរ៉េខាងជើង និងកាំភ្លើងដាក់គងលើស្មាបាញ់គ្រាប់រ៉ុក្កែតរបស់ប៊ុលហ្គារី និងកាំភ្លើងបាញ់ស៊ីបរបស់អ៊ីរ៉ង់។ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏ប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ 9M32 Strela ដែលផលិត ដោយរុស្ស៊ី ដែលត្រូវបានកែសម្រួល និងចម្លងដោយអ្នកផលិតផ្សេងទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ