រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាតិ -អន្តរជាតិ មកដើរលេងកម្សាន្តនៅទូទាំងប្រទេសជិត៨លាននាក់កើនឡើង ២១,៤%
ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរជាតិ និង អន្តរជាតិ ប្រមានជិត៨ លាននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជា កើនឡើង ២១,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី០១ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិដើរលេងកម្សាន្តសរុបប្រមាណ១,៤៤ លាននាក់ (១ ៤៣៦ ៤៤១ នាក់) ទេសចរបរទេសសរុបប្រមាណ ៣ម៉ឺននាក់ (២៧ ៤៦០នាក់)។ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិ ដើរលេងកម្សាន្តសរុបប្រមាណ ២,៨៦ លាននាក់ (២ ៨៦៣ ៥២៧ នាក់) ទេសចរបរទេសសរុបប្រមាណ ៣ម៉ឺននាក់ (៣២ ៤៨៩នាក់) និង ថ្ងៃទី០៣ ពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ៣,៤៦ លាននាក់ (៣ ៤៥៥ ១២៤ នាក់) ទេសចរបរទេសសរុបប្រមាណ ៣ម៉ឺននាក់ (២៩ ៣៤៧នាក់)។
បើតាមរបាយការណ៍សរុបរយៈពេលបីថ្ងៃ ១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទេសចរជាតិ និង ប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ៧,៧៦ លាននាក់ (៧ ៧៥៥០៩២ នាក់) កើនឡើង ២១,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និង ទេសចរបរទេសសរុបប្រមាណ ៩ម៉ឺននាក់ (៨៩ ២៩៦នាក់) កើនឡើង ២៨,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេមានចំនួន ៥ គឺ រាជធានីភ្នំពេញ ទទួលបានទេសចរជាតិ ៦២៣៩ ៦៨៩ នាក់ និង ទេសចរអន្តរជាតិ ប្រមាណ ៥២ ៤៩៨ នាក់។ សៀមរាប ទេសចរជាតិ ប្រមាណ៣៣៥ ០០០ នាក់ ទេសចរអន្តរជាតិ ប្រមាណ ១៣ ២២៩ នាក់។ ព្រះសីហនុ ទេសចរជាតិប្រមាណ ៣០៣ ៣៨២ នាក់ ទេសចរបរទេស ប្រមាណ ៨ ០៩០ នាក់ និង មាន ប៉ៃលិន កំពត ជាដើមដែលទទួលបានទេសចរច្រើន៕
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ