បាងកក ៖ ក្រសួងមហាផ្ទៃថៃបានបញ្ជាក់នៅថ្ងៃអង្គារទី ០៣ ខែមិថុនានេះថា អភិបាលខេត្ត អ៊ូប៊ុន រ៉ាត់ឆាថានី និង ស៊ីសាកេត បានកោះប្រជុំកម្រិតខ្ពស់ ដើម្បីរៀបចំសម្រាប់ការជម្លៀសអ្នកភូមិដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ ប្រសិនបើភាពតានតឹងជាមួយកម្ពុជាកើនឡើងបន្ថែមទៀត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥។

លោកស្រី Traisulee Traisoranakul រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានណែនាំអភិបាលខេត្តជាប់ព្រំដែន ឱ្យពង្រឹងសន្តិសុខសម្រាប់សហគមន៍មូលដ្ឋាន បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពថៃ និងកម្ពុជា បានកើតឡើងនៅតំបន់ចុងបូក ឬ មុំបី ក្នុងខេត្ត អ៊ូប៊ុន រ៉ាត់ឆាថានីកាលពីថ្ងៃទី ២៨ ឧសភា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ