ទ័ពថៃគ្មានហេតុផលអ្វី ត្រូវបង្ហោះDrone ចូលទឹកដីកម្ពុជានោះទេ ព្រោះចលនាទ័ព និងសព្វាវុធរបស់កម្ពុជាត្រូវបានគេបង្ហោះយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមស្រាប់
ថៃ ៖ កងទ័ពថៃបានបដិសេធយ៉ាងដាច់ ចំពោះព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលចោទប្រកាន់ថា យន្តហោះDroneគ្មានមនុស្សបើករបស់យោធាថៃ បានហោះហើរឆ្លងកាត់ព្រំដែន ដើម្បីឈ្លបយកការណ៍ពីកងទ័ពកម្ពុជា។ លោកWinthai Suvari អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា យោធាថៃមិនតម្រូវឱ្យប្រើយន្តហោះគ្មានមនុស្សបើក សម្រាប់ការឃ្លាំមើលបែបនេះទេ ព្រោះចលនាទ័ពនិងសព្វាវុធរបស់កម្ពុជា ត្រូវបានគេបង្ហោះជាសាធារណៈយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមឱ្យមើលស្រាប់ទៅហើយ ដូច្នេះមិនចាំបាច់ប្រើDroneទេ។
អ្នកនាំពាក្យរូបនេះ ថែមទាំងបានចង្អុលបង្ហាញថា តំបន់ Ubon Ratchathani នៅជិតព្រំដែនជាមួយកម្ពុជា នៅតែមិនទាន់កំណត់បោះបង្គោលព្រំដែននៅឡើយទេ ដូច្នេះសកម្មភាពរបស់យន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ជុំវិញ មិនអាចត្រូវបានកំណត់យ៉ាងច្បាស់លាស់ ចំពោះការរំលោភទឹកដីនោះឡើយ។
អ្នកនាំពាក្យរូបនេះបន្តថា មានវីដេអូឃ្លីបមួយ ដែលបង្ហាញពីទាហានខ្មែរ៣នាក់ ដែលក្នុងនោះមានម្នាក់កាន់ Drone។ ក្នុងឃ្លីបនោះ ទាហានម្នាក់បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន ដែលត្រូវប្រើដោយយោធាថៃ ដែលហោះចូលដែនអាកាសកម្ពុជា ដោយចោទប្រកាន់ថៃ ពីបទបង្កើនការលុកលុយ ដើម្បីតាមដានទីតាំងកងទ័ពកម្ពុជា។
លោកWinthai Suvari អ្នកនាំពាក្យកងទ័ពថៃបញ្ជាក់ថា ទាំងកម្លាំងថៃ និងកម្ពុជា មានយន្តហោះគ្មានមនុស្សបើក ហើយយន្តហោះដែលបង្ហាញក្នុងវីដេអូនោះមិនមែនជារបស់យោធាថៃទេ។
លោក Winthai បាននិយាយថា “ខ្ញុំបញ្ជាក់ម្តងទៀតថា យើងមិនបានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលមកកម្ពុជាទេ ហើយយន្តហោះគ្មានមនុស្សបើកដែលបង្ហាញក្នុងរបាយការណ៍មិនមែនជារបស់កងទ័ពថៃទេ”។ចលនាទ័ព និងសព្វាវុធរបស់កម្ពុជាត្រូវបានគេបង្ហោះយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម យើងមិនចាំបាច់ប្រើដ្រូនទេ»៕SP
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង