កម្ពុជាក្លាយជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខមួយ មានបុគ្គលិកធ្វើការមានអារម្មណ៍សោកសៅប្រចាំថ្ងៃខ្ពស់បំផុត
បរទេស៖យោងតាមការស្ទង់មតិដែលចែករំលែក ដោយ @seasia.stats បានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយ ដែលមានបុគ្គលិកសោកសៅនៅកន្លែងធ្វើការ ប្រចាំថ្ងៃខ្ពស់ បំផុតគឺ ៣៦% តាមពីក្រោយដោយប្រទេសមីយ៉ាន់ម៉ា ៣២%។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមមាន កម្រិតសោកសៅទាបបំផុតនៅក្នុងតំបន់ ដោយមានបុគ្គលិកត្រឹមតែ 11% ប៉ុណ្ណោះដែលរាយ ការណ៍ពីភាពសោកសៅ។
ក្នុងនោះផងដែរម៉ាឡេស៊ីត្រូវបានគេដាក់ចំណាត់ថ្នាក់ទី 7 ក្នុងកម្រិតនៃភាពសោកសៅ របស់បុគ្គលិកប្រចាំថ្ងៃ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ប្រជាជនម៉ាឡេស៊ី 14% បាននិយាយថា មានអារម្មណ៍សោកសៅនៅកន្លែងធ្វើការរបស់ពួកគេ។
របាយការណ៍បង្ហាញថា ២៥% នៃមនុស្សដែលមានអារម្មណ៍សោកសៅនៅកន្លែងធ្វើការគឺជាស្ត្រី ខណៈដែល ២២% ជាបុរស ភាគច្រើនមានអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ។ វាក៏គូសបញ្ជាក់ផងដែរថា បុគ្គលិកនៅនឹងកន្លែង គឺសោកសៅបំផុត មានចំនួន ២៥% បើប្រៀបធៀបទៅនឹងអ្នកដែលធ្វើការពី ចម្ងាយ ។
សូមបញ្ជាក់ថា របាយការណ៍របស់ Gallup ដែលចេញផ្សាយនៅដើមខែនេះ ពិនិត្យមើលបទពិសោធន៍របស់ បុគ្គលិកទូទាំងពិភពលោក ដោយធ្វើការស្ទង់មតិជាង២សែន អង្គភាពអាជីវកម្ម នៅទូទាំង ៥៣ ឧស្សាហកម្ម និង ៩០ ប្រទេស។Gallup ផ្តល់នូវការវិភាគលម្អិតអំពីនិន្នាការ និងលក្ខខណ្ឌកន្លែងធ្វើការជាសកល ដោយពិនិត្យមើល ទិដ្ឋភាពដូចជាការពេញចិត្តការងារ ការចូលរួមរបស់បុគ្គលិក ផលិតភាព និងបញ្ហាប្រឈមនានា ដែលអង្គការនៅក្នុងប្រទេសផ្សេងៗគ្នា៕