យន្តហោះ Qatar Airways អៀរឡង់ជួបឧបទ្ទវហេតុ បណ្តាលឲ្យអ្នកដំណើរ៦នាក់ និងបុគ្គលិកអាកាសយានិក ៦នាក់ត្រូវរបួស
5 ខែ មុន
អៀរឡង់ ៖កាលពីថ្ងៃអាទិត្យទី២៦ខែឧសភា យន្តហោះ Qatar Airways បានជួបបញ្ហាដូចគ្នានេះ ដោយបណ្តាលឲ្យមនុស្ស១២នាក់រងរបួស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
តាមសេចក្តីរាយការណ៍របស់ Reuters, ជើងហោះហើរ QR017 របស់ក្រុមហ៊ុនអាកាសចរណ៍កាតា កំពុងធ្វើដំណើរចេញពីទីក្រុ ដូហា ឆ្ពោះទៅកាន់ទីក្រុង ឌុយប្លាំងនៃប្រទេសអៀរឡង់ ពេលដែលខ្លួនជួបឧបទ្ទវហេតុ បណ្តាលឲ្យអ្នកដំណើរ៦នាក់ និងបុគ្គលិកអាកាសយានិក ៦នាក់ត្រូវរបួស។
ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះប្រភេទ Boeing B787-9 មួយគ្រឿងនេះ បានចុះចតដោយសុវត្ថិភាព ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា ភ្លាមៗក្រោយកើតរឿង Qatar Airways ក៏បានសុំទោសចំពោះហេតុការណ៍គួរឲ្យសោកស្តាយនេះ និងចេញសេចក្តីថ្លែងការណ៍ ប្រកាសស៊ើបអង្កេត ករណីខាងលើជាបន្ទាន់ផងដែរ៕