ថៃ៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានប្តេជ្ញាថា នឹងជំរុញសេដ្ឋកិច្ចជាតិ ដែលកំពុងធ្លាក់ចុះ ដោយលោកស្រីបញ្ជាក់ថា «ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងធ្វើការជាមួយសភា ដោយបេះដូងបើកចំហ បើកចំហ ចំពោះគ្រប់គំនិត ដើម្បីជួយអភិវឌ្ឍប្រទេស…» ។

លោកស្រី បានបន្តថា «ភារកិច្ចនេះ មិនអាចធ្វើដោយនាយករដ្ឋមន្ត្រី តែម្នាក់ឯង បានទេ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចសម្របសម្រួល ពីមនុស្សគ្រប់ជំនាន់ អ្នកមានទេពកោសល្យទាំងអស់ នៅក្នុងប្រទេសថៃ រាប់ចាប់ពីគណៈរដ្ឋមន្ត្រី, ក្រុមសម្ព័ន្ធ , មន្ត្រីរាជការ វិស័យឯកជន និងស្ថាប័ននានា»។

សូមបញ្ជាក់ថា លោកស្រី Paetongtarn វ័យ៣៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត របស់ថៃ បានឡើងកាន់អំណាច បន្ទាប់ពីតុលាការបានបណ្តេញនាយករដ្ឋមន្ត្រីមុន និងរំសាយគណបក្សប្រឆាំងដ៏ធំ ដែលត្រូវបានចាត់ទុកថា ជាឆាកនយោបាយប្រែប្រួលខ្លាំង ដែលមិនធ្លាប់មានពីមុនមក របស់ប្រទេសថៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ