ចិន៖ កាលពីថ្ងៃទី៨ ខែធ្នូ មានជើងហោះហើរមួយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឡានចូវ ជុងឈួន  ដោយបាននាំជនសង្ស័យឧក្រិដ្ឋជនជនជាតិចិន ចំនួន ៥ នាក់ ដែលបានភៀសខ្លួនមកប្រទេសកម្ពុជា នឹងត្រូវបានប៉ូលីសចាប់ខ្លួនត្រឡប់មកប្រទេសចិនវិញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមការងារសមត្ថកិច្ចនៃនាយកដ្ឋានសន្តិសុខសាធារណៈខេត្តកាន់ស៊ូបាន មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែតុលា។ ដោយមានការគាំទ្រពី នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន និងប៉ូលីសកម្ពុជា ក្រុមការងារសមត្ថកិច្ចនៃនាយកដ្ឋានសន្តិសុខសាធារណៈខេត្តកាន់ស៊ូ បើប្រតិបត្តការស៊ើបអង្កេតជាបន្តបន្ទាប់ ដោយប្រើរយៈពេលជាង ៤០ ថ្ងៃ ទើបអាចរកឃើញកន្លែងលាក់ខ្លួន របស់ជនសង្ស័យឧក្រិដ្ឋជន និងបានចាប់ខ្លួនជនសង្ស័យនាំមកផ្តន្ទាទោសតាមច្បាប់។

ប៉ូលីសចិនលើកឡើងថា នេះជាលើកទីមួយ ដែលពួកគេ និងប៉ូលីសកម្ពុជាបានរួមគ្នាធ្វើប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យឆ្លងដែន មន្ត្រីប៉ូលីសដដែលបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់អង្គភាពសន្តិសុខសាធារណៈកាន់ស៊ូក្នុងការស្វែងរកជនរត់គេចខ្លួននៅក្រៅប្រទេស និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន និងកម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មខុសច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ