វៀតណាម ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជិន លីវក្វាង ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនរវាង កម្ពុជា-វៀតណាម។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនរវាង កម្ពុជា-វៀតណាម ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃកម្ពុជា, នាយឧត្តមសេនីយ៍ ប៉ោ ភក្កិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃកម្ពុជា និងអាជ្ញាធរខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ