ភ្នំពេញ៖ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ។


 ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ៣៣-៣៥ អង្សាសេ។ រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៥-២៧ អង្សាសេ និងមានសីតុណ្ហភាពអតិបរមា ពី ៣១-៣៣អង្សាសេ។ ក្នុងនោះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។


ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ