ខេត្តកោះកុង ៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រកាសនាព្រឹកថ្ងៃអង្គារទី៣១ ខែតុលា ថា លោកស្រីនឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន ៤លានរៀលដល់អ្នកដែលផ្តល់ព័ត៌មានអត្តញ្ញាណរបស់ជនដែលយកដំបងវាយក្បាលកូនឈ្លូសដែលកំពុងហែលទឹកបណ្តាលឱ្យងាប់ភ្លាមៗនៅហ្នឹងកន្លែង។

លោកស្រីអភិបាល បានរៀបរាប់ដូច្នេះថា៖ «ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤ ០០០ ០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់»។

លោកស្រី បានលើកឡើងថា ករណីនេះជាអំពើមិនគប្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត។ លោកស្រីអភិបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅរកការចាប់ខ្លួនជនល្មើសនោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ