ភ្នំពេញ៖សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ដោយបានចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀនជាង ៣២គីឡូក្រាម នៅវេលាម៉ោង ២៣:១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៣។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

 

 

 

ជនសង្ស័យគ្រឿងញៀនដែលបានចាប់ខ្លួនមានឈ្មោះ វី វ៉ាន់នុត ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ផ្លូវ៣​​០ម៉ែត្រ សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តនិតិវិធីឆែកក្នុងបុរីឡា​យគ​ង់ហ្គ្រីនហូម ស្ថិតនៅផ្ទះលេខ១០ជី ផ្លូវ៤អេ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកមបូល រាជធានីភ្នំពេញ ដោយសម្ថកិច្ចបានចាប់យកភស្តុតាងពីជនសង្ស័យរួមមាន គ្រឿងញៀនប្រភេទកេតាមីន(Ketamine)ទ​ម្ងន់​ ១១៨៩២ក្រាម (១១គីឡូក្រាម និង៨៩២ក្រាម), គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូក្រាម និង៧៨៨ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូក្រាម និង៦៥៤ក្រាម), គ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤​២ក្រាម (៩គីឡូក្រាម និង៣៤២ក្រាម) និងសារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណទម្ងន់ ៤៥៣៤ក្រា​ម។ ​សរុបគ្រឿងញៀនទាំងអស់ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូក្រាម និង៦៧៦ក្រាម) និងថយន្តមួយ​គ្រឿ​ងម៉ាក High Lander

 

 

 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំ​រឿង​បញ្ជូ​នទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ