ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង នាថ្ងៃពុធនេះបានអំពាវនាវឱ្យមានការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងសហគមន៍អន្តរជាតិ ដើម្បីជំរុញការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នានៅក្នុងប្រព័ន្ធអ៊ីនធឺណែតទៅកាន់ដំណាក់កាលថ្មីមួយ។ ការអំពាវនាវរបស់លោកស៊ីធ្វើឡើងក្នុងការថ្លែងសុន្ទរកថានៅក្នុងសន្និសីទកំពូលពិភពលោក Wuzhen ឆ្នាំ ២០២៣។

ថ្លែងក្នុងសន្និសីទកំពូលពិភពលោក Wuzhen លោកប្រធានាធិបតីស៊ីជិនភីងបានគូសបញ្ចាក់ថា"ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរ និងភាពចលាចល ហើយការផ្លាស់ប្តូរដែលមើលមិនឃើញក្នុងមួយសតវត្សកំពុងកើតឡើងក្នុងល្បឿនកាន់តែលឿន។ នៅចំណុចនៃប្រវត្តិសាស្រ្តនេះ យើងទាំងអស់គ្នាប្រឈមមុខនឹងភារកិច្ចអំពីរបៀបដោះស្រាយឱនភាពក្នុងការអភិវឌ្ឍន៍ ជំនះបញ្ហាប្រឈមផ្នែកសន្តិសុខ និងបង្កើនការរៀនសូត្រគ្នាទៅវិញទៅមក។ 

លោកបន្ថែមថាដោយមើលឃើញពីបញ្ហានេះ លោកបានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ហើយដោយសារអ៊ីនធឺណិតដើរតួនាទីកាន់តែធំនៅក្នុងពិភពលោកបច្ចុប្បន្ន លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៅក្នុងប្រព័ន្ធអ៊ីនធឺណែត។

សម្រាប់លោក ស៊ីជិនភីង"នៅពេលដែលអ៊ីនធឺណិតក្លាយជាកម្លាំងជំរុញថ្មីនៃការអភិវឌ្ឍន៍ ព្រំដែនថ្មីនៃការធានាសុវត្ថិភាព និងជាវេទិកាថ្មីសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការសិក្សាទៅវិញទៅមក ការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នានៅក្នុងអ៊ីនធឺណេត គឺជាជម្រើសដែលមិនអាចជៀសបានក្នុងការទំនាក់គ្នា និង ក៏ជាសេចក្តីប្រាថ្នារួមរបស់សហគមន៍អន្តរជាតិផងដែរ ហើយឆ្ពោះទៅមុខ យើងត្រូវធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍ដែលមានអនាគតរួមគ្នានៅក្នុងអ៊ីនធឺណេតទៅកាន់ដំណាក់កាលថ្មីមួយ៕ា

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ