គណៈកម្មការទន្លេមេគង្គ ព្រមានពីការហក់ឡើងនៃកម្រិតទឹកនៅក្នុងអាងទន្លេមេគង្គក្រោម ក្នុងរយៈពេល៥ថ្ងៃខាងមុខ
ឡាវ៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បាននិយាយថា កម្រិតទឹកនៅក្នុងអាងទន្លេមេគង្គ ក្រោមដែ លមានប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម បានកើនឡើងយ៉ាងឆាប់រហ័ស ហើយត្រូវបានព្យា ករណ៍ថា នឹងកើនឡើងបន្ថែមទៀតក្នុងរយៈពេល៥ថ្ងៃខាងមុខ ជាពិសេសចាប់ពីខេត្តឈៀងខន ដល់ខុងជៀមក្នុងប្រទេសថៃ និងទីក្រុងវៀងច័ន្ទន៍ ដល់ខេត្តសាវ៉ាណាខេត ក្នុងប្រទេសឡាវ។
យោងតាមការអង្កេតកម្រិតទឹក និងទិន្នន័យទឹកភ្លៀងរបស់ MRC គឺភ្លៀងធ្លាក់ខ្លាំង ពាសពេញតំប ន់ទន្លេមេគង្គ ដែលបានចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា បានរួមចំណែកដល់ការកើនឡើង ដោយធ្វើឱ្យកម្រិតទឹក ទន្លេនៅក្នុងស្ថានីយត្រួតពិនិត្យភាគច្រើន លើសពីតម្លៃរយៈពេលវែង របស់ពួកគេ ។
លោកបណ្ឌិត សុធា ខឹម អ្នកឯកទេសព្យាករណ៍ទឹកជំនន់នៃលេខាធិការដ្ឋានMRC មានប្រសាសន៍ថា តំបន់នេះបានទទួលទឹកភ្លៀងច្រើនជាងមធ្យមនៅក្នុងខែសីហាតែមួយ ឬប្រហែល៤០ភាគរយ ខ្ពស់ជា ងឆ្នាំ២០២១ និងឆ្នាំ២០២២ ក្នុងរយៈពេលដូចគ្នា។ លោកបន្ថែមថា តំបន់មួយចំនួននៃប្រទេសឡាវ និងប្រទេសថៃ បានរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់ភ្លាមៗកាលពីចុងសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក ស្ថានភាពនេះបានធ្វើឱ្យកម្រិតទឹកកើនឡើង និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងជីវភាពរស់នៅ។
ចំណែក នៅកម្ពុជា កម្ពស់ទឹកពីខ្សែបន្ទាត់ក្នុងខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ បានកើនឡើងពី០,៩២ម៉ែត្រ ដល់២,៥៩ម៉ែត្រ ក្នុងរយៈពេលដូចគ្នានេះ។ ក្នុងរយៈពេល៥ថ្ងៃខាងមុខ កម្រិតទឹកអាចនឹងធ្លាក់ចុះពី០,២០ម៉ែត្រទៅ១ម៉ែត្រ នៅក្នុងប្រទេសឡាវ ហើយ កម្ពស់ទឹកទន្លេ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី២,៣៤ម៉ែត្រ ទៅ៣,៣៣ម៉ែត្រ ហើយការកើនឡើងនេះនឹងធ្វើឱ្យកម្រិតស្ថានីយ៍ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន១១,៥ម៉ែត្រ មុនការព្រមានទឹកជំនន់នៅកម្រិត១២,៥ម៉ែត្រ។
ទោះជាយ៉ាងណាក៏ដោយ លំហូរចេញនៅស្ថានីយ៍ជលសាស្ត្រជីងហុង(Jinghong) ក្នុងប្រទេសចិននៅ អាងទន្លេមេ គង្គលើ ឃើញមានការប្រែប្រួលក្នុងរយៈពេលដូចគ្នានេះ។ ចាប់ពីពាក់កណ្តាលដល់ដំណា ច់ខែមិថុនា មានកា រថយចុះជាមធ្យម១,៣៣ម៉ែត្រ ក្នុងមួយថ្ងៃនៃកម្រិតទឹករបស់វា។សេចក្តីជូនដំណឹង បាននិយាយថា ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងប្រទេសឡាវ ដែលរង ផលប៉ះពាល់ដោយព្យុះត្រូពិច Khanun និងការហូរទឹកចេញពី រោងចក្រវារីអ គ្គិសនីនៅផ្នែកខា ងលើផ្សេងទៀត អាចនឹងធ្វើឱ្យលំហូរចូលនៅទំនប់សាយ៉ាប៊ូរីកើនឡើង។
ក្រុមប្រតិបត្តិករ បានព្រមានសហគមន៍ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមទំនប់ឱ្យត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរកម្រិតទឹកទន្លេ ជាពិសេសសម្រាប់ការជូនដំណឹងខ្លីៗ នៃការបញ្ចេញទឹក៕