ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានសម្តែងការសោកស្តាយពន់ពេកចំពោះព្រឹត្តិការណ៍ឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា «នៅយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជ ដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី( ទុស្សេខ្សែភ្លើង )។ ក្រសួងព្រះបរមរាជវាំង មានការសោកស្ដាយជាពន់ពេក ចំពោះព្រឹត្តការណ៍ ជាអកុសលនេះ»។


សូមរំលឹកថា នៅយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ហើយករណីនេះបានធ្វើឲ្យអគារមួយរងការខូចខាត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ