ចាប់ពីថ្ងៃទី២៦ មេសា ដល់ថ្ងៃទី២ ឧសភា កម្ពុជាអាចមានភ្លៀងពីខ្សោយទៅមធ្យម និងខ្យល់កន្ត្រាក់ ខណៈសីតុណ្ហភាពអតិបរមា ៣៨ °C
2 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ដោយឡែកនៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ (Thermal Low) ផងដែរ។
ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕EB